មហាជនងឿងឆ្ងល់ថា កម្លាំងស្នងការនគរបាលខេត្តក្រចេះសហការជាមួយនាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូគ្រៀងសែនជ័យលោកតូនី បានចុះបង្ក្រាប ការដឹកឈើរបស់ក្រុមលោក ធីកាប៉ូ និងលោកហាចហើយ  តែយប់ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២៥គេសង្កេតឃើញក្រុមហ្នឹងនៅតែដឹកជញ្ជូនឈើបានដដែល?

ខេត្តក្រចេះ៖ នៅរសៀលថ្ងៃទី១៣ ខែ កុម្ភះ ឆ្នាំ២០២៥ បងប្អូនព័ត៌មានជាច្រើនអង្គភាព បានទទួលព័ត៌មានពីរប្រជាពលរដ្ឋរស់នៅ ភូមិរលួស ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ មានគោយន្តកន្ត្រៃចំនួន២ គ្រឿង ដឹកឈើប្រភេទលេខ១សុក្រម ដែលលាក់ទុក្ខក្នុងព្រៃក្រោយភូមិស្រែជិះ នៅពេលបងប្អូនព័ត៌មានទទួលបានព័ត៌មានភ្លាមក៏បានចុះទៅដល់ចំណុចទីតាំងខាងលើក៏បានឃើញគោយន្តកន្ត្រៃ ២ គ្រឿងដឹកឈើពេញៗពិតប្រាកត់មែន។

ភ្លាមៗនោះបងប្អូនព័ត៌មាន យើងក៏បានខលការណ៍ជូនកម្លាំងសមត្ថកិច្ចខេត្តក្រចេះ ដឹកនាំដោយនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រោមបទបញ្ជាផ្ទាល់ពីរលោកឧត្តមសេនីយ៍ត្រី វ៉ាន់វ៉ាត ហៅវីត ស្នងការរង ទទួលផែន ប្រឆាំងបទ ល្មើសសេដ្ឋកិច្ចនិងដោយមានការចង្អុលបង្ហាញពីរលោក ស្នងការ ខេត្ត ក្រចេះ ផងនោះទើបឈានដល់ធ្វើការចុះបង្ក្រាបបានដោយជោគជ័យ។

បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរលួសដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ក៏ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋ មានចម្ងល់នោះគឺ នៅយប់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥ គេសង្កេតឃើញក្រុមហ្នឹងនៅតែដឹកជញ្ជូនឈើបានដដែល។

ប្រជាពលរដ្ឋធ្វើការទទូចស្នើសុំដល់សមត្ថកិច្ច និងជំនាញពាក់ព័ន្ធនានា ពិសេសលោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ដែលត្រៀម នឹងផ្លាស់តួនាទីមកបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថាន  មេត្តាចាត់វិធានការផ្លូវច្បាប់ដល់ក្រុមមេឈ្មួញ រកសុីដឹកជញ្ជូនអនុផលព្រៃឈើ ទាំងនោះផង ដើម្បីទុក្ខជាស្នាដៃ សម្រាបអ្នកក្រោយអនុវតតាមផងទាន។ 

អជ្ញាធរពាក់ពន្ធ័បើនៅតែបណ្តែតបណ្តោយតទៅទៀតច្បាស់ជាព្រៃឈើរលាយហិនហោចក្លាយជាវាលឈើមិនខានឡើយ៕