ខេត្តក្រចេះ ៖ប្រភពពីប្រជាពលរដ្ឋបានឱ្យអង្គភាពសារព័ត៌មានដឹងថា ថ្មីៗនេះ បានប្រទះឃើញគុំនរឈើប្រណិត ដែលត្រៀមធ្វើសកម្មភាពដឹកជញ្ជូនចេញ ពីព្រៃដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងព្រៃសហគមន៍ ក្នុងទឹកដីឃុំរលួសស្រែជិះ ស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ។
កន្លងមកគេតែងតែឃើញឈើប្រណិតដែលកាប់ចេញពីព្រៃបរិស្ថានដែនជម្រកសត្វព្រៃភ្នំព្រិច ខេត្តមណ្ឌលគិរី ក៍ត្រូវបានឈ្មួញដ៍សកម្មទាំងពីរនាក់ និងបក្សពួកសកម្មជាច្រើនអ្នកទៀត បានដឹកជញ្ជូនតាមប្រភេទគោរយន្តកន្ត្រៃ និងគោរយន្តកែឆ្នៃខ្នាតធំ និងរថយន្តសាំយ៉ុងកាត់ទ្រង និងកែទ្រុង រថយន្តធុនត្រា និងរថយន្ត ហាយ ឡែនឌ័រ ជាច្រើនគ្រឿង ដោយឆ្លងកាត់ ភូមិ រលូស ឃុំ រលួសស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
បើតាមប្រភពរស់នៅក្នុងភូមិរលួសបានបង្ហើបឱ្យដឹងថា ឈ្មួញឈើ ធីកាប៉ូ និង ឈ្មួញឈើឈ្មោះ ហាច ពួកគេបាននាំយកគោរយន្តកែឆ្នៃខ្នាតធំ ជាច្រើនគ្រឿងលួចចូលទៅព្រៃដែនអភិរក្សភ្នំព្រិច ខេត្តមណ្ឌលគិរី រួមទាំងរណារយន្តអារកាត់ព្រៃឈើប្រមាណជិជិឋជាច្រើនគ្រឿង និង រណាយន្តសេសសល់ប៉ុន្មានទៀត ពួកគេទុកអារកាត់ផែឈើនៅព្រៃសហគមន៍ រលួសស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ក្នុងទឹកដីខេត្តក្រចេះ។
មិនតែប៉ុណ្ណោះ ឈ្មួញឈើ ជុំ វុទ្ធី (ហៅ ធីកាប៉ូ) និង ឈ្មួញឈើ ឈ្មោះ ហាច ពួកគេបានបញ្ចុះបញ្ចូល អ្នកមានអំណាចមួយចំនួនតូចនៅក្នុងខេត្តក្រចេះ ដើម្បីឱ្យ មន្ត្រីដែលជាជនខឹលខូចទាំងនេះ ចាំជួយសម្របសម្រួល ពេលដែលឈើពួកគេកាត់នៅក្នុងព្រៃ និងដឹកចេញពីព្រៃ។
ប្រភពដដែលបន្តថា មេឈ្មួញ លោក ធីកាប៉ូ និង លោក ហាច គេបានឆ្មក់ដឹកបទល្មើសព្រៃឈើទ្រងទ្រាយធំ តែនៅពេលយប់ប៉ុណ្ណោះ ចេញតាមផ្លូវរលួសស្រែជិះ ស្ទើរតែរៀងរាល់យប់ តែនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ត្រូវបានកម្លាំងស្នងការនគរបាលខេត្តក្រចេះសហការជាមួយនាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូគ្រៀងសែនជ័យ បានចុះបង្ក្រាប គោយន្ដកន្រ្តៃដឹកឈើពីរគ្រឿង របស់លោក ធីកាប៉ូ និងលោកហាច ប៉ុន្តែនៅយប់ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២៥គេសង្កេតឃើញក្រុមហ្នឹងនៅតែដឹកជញ្ជូនឈើបានដដែល?។
ប្រភពបន្ថែមថា ឈើដែលក្រុមឈ្មួញ ធីកាប៉ូ និង ឈ្មោះ ហាច គេធ្វើជំនួញនោះ ជាប្រភេទឈើ សុក្រម និង ឈ្លិក រួមទាំងឈើប្រណិតផ្សេងទៀត ជាប្រភេទឈើជ្រុង និងសន្លឹក។ មិនតែប៉ុណ្ណោះអ្នកភូមិក៏បានរៀបរាប់យ៉ាងដូចច្នេះថា ក្រុមឈ្មូញឈើ ធីកាប៉ូ និង លោក ហាច គេបានគំរាមប្រជន នៅក្នុងភូមិ-ឃុំ រលួសស្រែជិះ ស្រុកអូរគ្រៀងសែនជ័យថា បើប្រជាជនណាហ៊ានតែរាយការណ៍ឱ្យបែកធ្លាយ ពីរឿងការរកស៊ីជំនួញឈើប្រណិតខុសច្បាប់ របស់ពួកគេ។អ្នកភូមិនិយាយទៀតថា ឈ្មួញឈើ ធីកាប៉ូ និង ឈ្មួញឈើឈ្មោះលោក ហាច ទាំង២រូបនេះគឺសមត្ថកិច្ចមិនដែលបង្ក្រាប ពួកគេបានម្តងណាឡើយ ទើបតែថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះទេបង្រ្កាបគោយន្តកន្រ្តៃ២គ្រឿង។
ប្រភពលើកឡើងថា គេបានឃើញយ៉ាងច្បាស់ហើយបើរថយន្តដឹកបទល្មើសព្រៃឈើវិញ គឺ«ចាប់របូតចាប់របូត» ហើយបើយកទៅដាក់គុកវិញ នាំខ្លួនចូលផ្លូវមុខ ចេញពីផ្លូវក្រោយ។
ជាក់ស្តែង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បង្ក្រាប់គោយន្ត២គ្រឿង តែនៅយប់ក្នុងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ធ្វើសកម្មភាពដឹកជញ្ជូនឈើដោយរថយន្ត២គ្រឿងដដែល។
ក្រោយពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា ព្រៃសហគមន៍ រលួសស្រែជិះមានឈ្មួញដឹកជញ្ជូនឈើមកទម្លាក់ស្តុកនិងអារជ្រៀកផែឈើនៅព្រៃសហគមន៍ រលួសនេះ ក្រុមអ្នកសារព័ត៌មាន បានចុះទៅឃើញជាក់ស្តែងពិតប្រាកដមែនគឺឈើប្រណិតផែជ្រៀក ក្នុងព្រៃសហគមន៍ រលួសស្រែជិះ ជាច្រើនកំណាត់ ប្រភេទឈើសុក្រម មូលនិង ឈើជ្រុង។
បើទោះជាដូចច្នេះក្តី ប្រជាពលរដ្ឋសំណូមពរ ដល់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខខេត្តក្រចេះ និង ឯកឧត្តម សាក់ សារាង មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ និង ឯកឧត្តម ស្នងការខេត្តក្រចេះ សូមឯកឧត្តម មេត្តាមានចំណាត់ការទប់ស្កាត និងធ្វើការបង្ក្រាបមេឈ្មួញឈ្មោះ លោក ហាច និង ឈ្មោះ លោក ធីកាប៉ូ ជាពិសេសគោរពស្នើសុំដល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងរដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ នឹងនេសាទ មេត្តាចាត់កម្លាំងជំនាញចុះ ស៊ើប អង្កេតលើករណីមេឈ្មួញរកសុីដឹកជញ្ជូនផលអនុផលព្រៃឈើខាងលើនេះ សូមបញ្ជាក់ជូនព័ត៌មានមិនមែនជាវត្ថុតាងគ្រាន់តែជាតម្រុយអាឈានទៅរកវត្ថុកាងសូមអរគុណ។