មហន្តរាយព្រៃឈេីដ៏ធំ កំពុងកើតមានឡេីង នៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តស្ទឹងត្រែង..
ខេត្ដស្ទឹងត្រែង÷ រូបភាពអំពីការកាប់បំផ្លាញព្រៃឈើថ្មីៗនេះ ស្ដិតនៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ គ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង គឺបានបង្ហាញអំពីមហន្តរាយថ្មីទៀតនៃការកាប់បំផ្លាញព្រៃឈើ។ ក្រុមស្នាដៃក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើ ដែលអាចជាអ្នកមានខ្នងបង្អែកក្រាស់ៗ និងជាបុគ្គលដែលមានឥទ្ធិពល ទេីបមិនមានមន្ដ្រីរូបណា ហ៊ានចាត់វិធានការ។
រូបថត នៃការកាប់ផ្តួលរម្លំ ដេីមឈេីធំ២ជាច្រើនដេីម ត្រូវថតបាន កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ បង្ហាញឲ្យឃើញអំពីគលឈើ និងឈើដែលក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើ ទើបអារផ្ដួលថ្មីៗនៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលគេដឹងថា ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ មន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង គ្រប់គ្រងដោយលោក ស្រេង ជាហេង ជាប្រធាន ។
បើតាមប្រភពបានរាយការណ៍ថាសកម្មភាពអាឈើបែបអនាធិបតេយ្យ នៅត្រង់ចំណុចភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដោយមិនមានការទប់ស្កាត់ពីមន្ត្រីបរិស្ថាននោះឡើយ។ ភាពស្ងៀមស្ងាត់ របស់ស្ថាប័នជំនាញទាំង នេះនាំឲ្យមានមន្ទិលសង្ស័យថា អាចមានអ៌ាកំបាំងនៅពីក្រោយ រវាងមន្ត្រីបរិស្ថានប្រចាំការនៅតំបន់នោះ ជាមួយនឹងក្រុមកាប់ឈើ ។ បើតាមប្រភពរាយការណ៍ថា ការកាប់ឈើទាំងនោះមានទំហំធំដែលបង្កឲ្យមានមហន្ដរាយយ៉ាងខ្លាំងដល់ធនធានធម្មជាតិ ដែលជាកត្ដាធ្វើឱ្យបាត់បង់លំនឹងផែនដី ការបម្រែបម្រួលអាកាសធាតុ និងតុល្យភាពកាបូន ជាដេីម។
ប្រភពពីប្រជាពលរដ្ឋបានរិះគន់ តៗគ្នា និងអ្នកសារព័ត៌មាន កន្លងមកដែលបានផ្សព្វផ្សាយ បង្ហាញអត្តសញ្ញាណក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើ ក៏ប៉ុន្តែមន្ត្រីជំនាញបរិស្ថាន តែងតែឆ្លើយថាមិនបានដឹង ដោយសំអាងថាមិនបានឃើញ និងមិនបានទៅដល់ ។
តើហេតុអ្វី.បានជាក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើនោះ អាចចូលទៅកាប់បំផ្លាញដើមឈើធំៗ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់បាន.?? ករណីនេះ សមត្ថកិច្ច ជំនាញ ពាក់ព័ន្ធ មានតួនាទីបង្ក្រាប ក៏ត្រូវបើកស៊ើបអង្កេត ស្រាវជ្រាវ នូវតម្រុយនេះ ដេីម្បីទប់ស្កាត់ និងការពារ ធនធានធម្មជាតិ សត្វព្រៃ ដែលកំពុងរងនូវការបំផ្លាញ បាត់បង់ ដោយក្រុមឧក្រឹដ្ឋជន ដើម្បីរក្សាបាន ជាឧត្ដមប្រយោជន៍ជាតិជាធំ។
ក្រោយពីបែកធ្លាយរូបភាពគល់ឈើជាច្រើន និងឈើដែលក្រុមឧក្រិដ្ឋជនអាផ្ដួលរំលំដែលមានមុខកាត់ធំៗ ត្រូវបានគេបង្ហោះនៅតាមបណ្ដាញសង្គមព្រងប្រៀបមកនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ គេសង្កេតឃើញលោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំក្រុមការងារកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងការកាត់រលំ អាជ្រៀកឈើ នៅចំណុចនិយាមការ569752-1488530 ស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលគ្រប់គ្រងដោយលោក ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់
ដើម្បីចាត់វិធានការបង្ក្រាប ប៉ុន្តែក្រុមឧក្រិដ្ធជនហាក់ដឹងខ្លួនមុន ឬប្រហែលមានអ្នករាយការណ៍ប្រាប់មុន ទើបពួកគេនាំគ្នាបើកគេចចេញមកក្រៅអស់ យ៉ាងសុវត្ថិភាព ខណះសមត្ថកិច្ច អាជ្ញាធរ ជំនាញ ពាក់ព័ន្ធ អោយសម្រាកបណ្តោះអាសន្ន ជៀសវាងបែកការណ៍ ។ ចំណុចនេះហើយទើប លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត និងក្រុមការងារកម្លាំងចម្រុះ ចុះមកបានត្រឹមតែត្រួតពិនិត្យមើល និងរាប់គល់ឈើឃើញថាមានចំនួន៥៦គល់ ក្នុងនោះគល់ឈើអារលំថ្មីមានចំនួន៤៩គល់ និងគល់ឈើអារចាស់មានចំនួន ៧គល់ ជាប្រភេទឈើ ឈើទាល ដែលក្រុមឧក្រិដ្ធជនមិនអាចគាស់យកទៅបានទើបបន្សល់ទុកនៅទីនោះ ។
ករណីនេះលោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តថា មន្ត្រីជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តសហការជាមួយអាជ្ញាធរភូមិឃុំ ស្រាវជ្រាវរកជនដែលបានប្រព្រត្តដើម្បីចាត់ការតាមនិតិវិធី។ មាន.ត.