បញ្ជូនខ្លួនឧក្រិដ្ឋកម្មព្រៃឈើ០១ម្នាក់ទៅតុលាការ ពាក់ព័ន្ធកាប់ផ្ដួលរំលំដើមឈើទាលជាច្រើនដើម. តើមេខ្លោងនៅពីក្រោយខ្នងជានរណា.??

ខេត្តស្ទឹងត្រែង÷ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ លី សេន មានទីលំនៅ ភូមិរំដែង ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់ ខេត្ដស្ទឹងត្រែង សង្ស័យជាជនបង្ក ចូលកាប់ផ្ដួលរម្លំដើមឈើ ឈើទាលធំៗ ជាង៥០ដើមនៅចំណុចភូមិទាល់ ឃុំអន្លង់ភេ ស្រុកឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង និងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្ដស្ទឹងត្រែងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបើយោងតាមលោក ស្រេង សុខហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានឲ្យដឹងនៅរសៀលថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៥នេះ ។

ករណីខាងលើនេះ រដ្ឋបាលខេត្ដស្ទឹងត្រែង ឯកឧត្ដម សរ សុពុត្រា និងគណៈបញ្ជាការឯកភាពខេត្ដ នៅតែបន្ដវែកមុខ ជនបង្ក និងយកមកអនុវត្ដតាមនីតិវិធីច្បាប់ ដោយមិនមានការលើកលែងនោះទេ ។

ប្រជាសហគមន៍ព្រៃឈើនិងប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិព្រៃឈើបានសាទរយ៉ាងខ្លាំងចំពោះចំណាត់ការខាងលើនេះ ប៉ុន្តែពូកគាត់នៅមិនទាន់ដឹងថា តើចំណាត់ការរបស់តុលាការ តើអាចវែករកមុខមេខ្លោង ឬមានមន្ត្រីពាក់ព័ន្ធណាខ្លះ.? នៅពីក្រោយខ្នង ក្នុងការប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មព្រៃឈើខាងលើនេះយកមកដាក់ទោសតាមច្បាប់បានដែរឬទេ.?? ខណៈជនល្មើសដែលជាប់ពាក់ព័ន្ធត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅឃុំខ្លួនហើយនោះ ។

សូមបញ្ជាក់ថាក្រុមឧក្រិដ្ឋកម្មព្រៃឈើដែលធ្វើសកម្មភាពលួចកាប់ដើមឈើធំៗដួលដេកនៅលើដី យ៉ាងរណូករណែល គួរឱ្យសង្វែកនោះស្ថិតភូមិទាល់ ឃុំអន្លង់ភេ ស្រុកឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ជាប្រភេទឈើ ឈើទាល មានចំនួន ៥៩ដើម នឹងមានអង្កត់ផ្ចិតចាប់ពី ៤០សង់ទីម៉ែត្រ រហូតដល់ ១០០សង់ទីម៉ែត្រ ក្រោមការគ្រប់គ្រងរបស់លោក ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃ.ព្រៃឡង់ និងលោក នួន ពិសី នាយករងដែនជម្រកសត្វព្រៃ និងក្រោមការឃ្លាំមើលពីរលោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ។

បើតាមប្រភពមួយបានបង្ហើបឲ្យដឹងថាករណីខាងលើនេះ បើមិនមានការឃុបឃិត ឬបើកភ្លើងខៀវពីមន្ត្រីជំនាញនោះទេក៏ក្រុមឧក្រិដ្ឋកម្មព្រៃឈើមិនអាចបើកគោលចូលទៅកាប់ផ្តូលរំលំដើមឈើ  នឹងអាច្រៀកដឹកចេញមកក្រៅបានដែរ (នោះវាមិនខុសពីពាក្យថា បើខ្មោចព្រៃមិនឱ្យដៃ ខ្មោចស្រុកក៏វាមិនហ៊ានដែរ) ។

ម្យ៉ាងទៀតសកម្មភាពក្រុមឧក្រិដ្ឋកម្មចូលទៅកាប់ឈើនេះក៏មិនចម្លែកនោះដែរ.! ព្រោះសកម្មភាពកាប់ឈើក្នុងដែនជម្រកសត្វព្រៃ ព្រៃឡ គឺកើតមានយូរហើយ (ហើយប្រៀបដូចជាដំបៅមហារីកមួយអញ្ចឹង ដែលគ្មានគ្រូពេទ្យណាអាចព្យាបាលជានោះឡើយ) ករណីនេះសូមឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួយបើកការស៊ើបអង្កេតទៅលើមន្ត្រីមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងផង តើមានជាប់ពាក់ព័ន្ធដែរឬទេ.?? ៕